Responsive image
  
ឯកឧត្តម យ៉ង់ សែម សមាជិក​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍ ប្រធានគណៈ​កម្មការសិទ្ធិ​​មនុស្ស ទទួល​ពាក្យ​បណ្តឹង និង​អង្កេត​បាន​អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំគណៈ​កម្មាធិការ​អចិន្ត្រៃយ៍​ទី៣ ទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស និង​បាន​ចូលរួម​ការ​ពិភាក្សា​លើ​សេចក្តីព្រាង​សេចក្តី​សម្រេច​ស្តីពី​ការ​សម្រេច​ឲ្យ​បាន​នូវ​ការ​ធានា​បាន​ទាំង​ស្រុង​នូវ​សុខភាព​សកល​នា​ឆ្នាំ​២០៣០
 ថ្ងៃទី 16 ខែតុសា ឆ្នាំ2024

ក្នុងអំឡុងពេលចូលរួមប្រជុំមហាសន្និបាតសហភាពអន្តរសភាលើកទី១៤១ នៅទីក្រុងបែលក្រាដ ប្រទេសស៊ែប៊ី, នៅថ្ងៃច័ន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩ វេលម៉ោង៩ព្រឹក និងម៉ោង១៤,៣០នាទី, ឯកឧត្តម យ៉ង់ សែម សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការការបរទេស សហប្រតិបត្តិការអន្តរជាតិ ព័ត៌មាន និងឃោសនាការនៃព្រឹទ្ធសភានៃព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទី៣ ទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស និងបានចូលរួមការពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការសម្រេចឲ្យបាននូវការធានាបានទាំងស្រុងនូវសុខភាពសកលនាឆ្នាំ២០៣០៖ តួនាទីសភាក្នុងការធានាឲ្យបាននូវសិទ្ធិក្នុងការទទួលបានសុខមាលភាព ដែលនឹងត្រូវដាក់ឆ្លងអង្គមហាសន្និបាតអនុម័តនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។ ក្រៅពីនេះ គណៈប្រតិភូព្រឹទ្ធសភា ក៏បានចូលរួមក្នុងគណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកជំទាវ កិត្តិសង្គហបណ្ឌិ ឃួន សុដារី អនុប្រធានទី២រដ្ឋសភា ចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតសហភាពអន្តរសភាលើកទី១៤១, និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២០៥។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី