Responsive image
  
ឯកឧត្តម យ៉ង់ សែម សមាជិកគណៈ​កម្មាធិការ​អចិន្ត្រៃយ៍ ប្រធានគណៈកម្មការ​សិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត បានបន្ត​ចូលរួម​កិច្ច​ពិភាក្សា​ទូទៅ
 ថ្ងៃទី 16 ខែតុសា ឆ្នាំ2024

នៅថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០១៩នេះ, ឯកឧត្តម យ៉ង់ សែម សមាជិកគណៈកម្មាធិការ អចិន្ត្រៃយ៍ ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការការបរទេស សហប្រតិបត្តិការអន្តរជាតិ ព័ត៌មាន និងឃោសនាការនៃព្រឹទ្ធសភា បានបន្តចូលរួមកិច្ចពិភាក្សាទូទៅ, កិច្ចពិភាក្សាស្តីពីរបៀបវារៈបន្ទាន់នៃមហាសន្និបាតសហភាពអន្តរសភាលើកទី១៤១។ ក្រៅពីនេះ គណៈប្រតិភូយើងក៏បានចូលរួមពិនិត្យ អនុម័តសេចក្តីព្រាងសេចក្តីសម្រេចរបស់គណៈកម្មាធិការទី៣ទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស មុនដាក់ឆ្លងការអនុម័តចុងក្រោយដោយអង្គមហាសន្និបាតនៅក្នុងកិច្ចប្រជុំមហាសន្និបាតថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១០ ដែលជាថ្ងៃប្រជុំចុងក្រោយ, ជួបពិភាក្សាការងារជាមួយឯកឧត្តម អគ្គលេខាធិការសហភាពអន្តរសភា ម៉ាទីន ជុងហ្គុង, និងចូលរួមកិច្ចពិភាក្សារបស់គណៈកម្មាធិការអចិន្រ្តៃយ៍ទី២ទទូលបន្ទុកការអភិវឌ្ឍប្រកបដោយចីរភាព ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី