នាសៀលថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានស្តីទីគណៈកម្មការ បានអញ្ជើញទស្សនកិច្ចវារីអគ្គិសនីតាតៃ (Camoddian Tatay Hydropower Limited)ស្ថិតនៅស្រុកបុទុមសាគរ ខេត្តកោះកុង៕