Responsive image
  
ឯកឧត្តម ខៀវ មុត ​ប្រធានស្តីទី​គណៈ​កម្មការ បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​នឹង​ក្រុម​ប្រឹក្សា​សង្កាត់ ចៅ​សង្កាត់ ជំទប់​ទី១ ជំទប់​ទី២ និង​សរុប​ចំនួន៤៥រូប
 ថ្ងៃទី 18 ខែកញ្ញា ឆ្នាំ2024

នាព្រឹកថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលាក្រុងព្រះសីហនុ គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានស្តីទីគណៈកម្មការ បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ ជំទប់ទី១ ជំទប់ទី២ និងសរុបចំនួន៤៥រូប ដឹកនាំដោយលោក អីុ សុខឡេង អភិបាលក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងក្រុង សមាជិកក្រុមប្រឹក្សាក្រុង ព្រមទាំង ផ្នែកសឹករងក្រុង កងរាជអាវុធហត្ថក្រុង អធិការក្រុង ដើម្បីឈ្វេងយល់អំពីការអនុវត្តសិទ្ធិមនុស្ស ការអនុវត្តច្បាប់ ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ និងការផ្តល់ថវិកាពីថ្នាក់ជាតិ សម្រាប់ដំណេីរការ និងអភិវឌ្ឍន៍ពន្ធនាគារ ដេីម្បីធានាក្នុងការអនុវត្តសិទ្ធិអ្នកជាបឃុំ ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី