Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
ឯកឧត្តម ខៀវ មុត ប្រធាន​ស្តីទី​គណៈ​កម្មការ បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​អាជ្ញាធរ​រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ
 ថ្ងៃទី 16 ខែកញ្ញា ឆ្នាំ2024

នាព្រឹកថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានស្តីទី គណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម ម៉ាង សីុណេត អភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាខេត្ត អភិបាលក្រុង ស្រុក ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថ មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយាដីខេត្ត មន្ទីរសុខាភិបាល មន្ទីរបរិស្ថាន មន្ទីរកិច្ចការនារី មន្ទីរសង្គមកិច្ច មន្ទីរការងារ មន្ទីរទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ មន្ទីរអប់រំ និងកីឡា អធិការប៉ូលីសក្រុង-ស្រុក នៃខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់អំពីការអនុវត្តសិទ្ធិមនុស្ស ការអនុវត្តច្បាប់ ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ និងការផ្តល់ថវិកាពីថ្នាក់ជាតិសម្រាប់ដំណេីរការនិងអភិវឌ្ឍន៍ពន្ធនាគារដេីម្បីធានាក្នុងការអនវត្តសិទ្ធិអ្នកជាប់ឃុំ ក្នុងគោលបំណងស្តាប់សេចក្តីរាយការណ៍ការងាររបស់ខេត្ត និងអង្គភាពចំណុះខេត្ត ការដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ បញ្ហាលំបាក និងសំណូមពររបស់ខេត្ត៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
   ថ្ងៃទី 8 ខែឧសភា ឆ្នាំ2024

   ថ្ងៃទី 8 ខែឧសភា ឆ្នាំ2024