Responsive image
  
គណៈកម្មការទី១ ព្រឹទ្ធសភា ស្តាប់បទបង្ហាញមន្ត្រី PIC ដើម្បីត្រៀមចុះបេសកកម្មទៅកាន់ខេត្តព្រះសីហនុ និងខេត្តកោះកុង
 ថ្ងៃទី 13 ខែកញ្ញា ឆ្នាំ2024

នាព្រឹកថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៩.០០នាទីព្រឹក គណៈកម្មការទី១ ព្រឹទ្ធសភា ក្រោមអធិបតីភាព ឯកឧត្តម ខៀវ មុត ប្រធានស្តីទីគណៈកម្មការ បានអនុញ្ញាតិឲ្យមន្តី្រនៃវិទ្យាស្ថានសភាកម្ពុជា (PIC) ដើម្បីមកធ្វើបទបង្ហាញជូនគណៈកម្មការលើប្រធានបទស្តីពី”ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅប្រទេសកម្ពុជា” និង “ការវិភាជថវិកាជាតិសម្រាប់ដំណើរការ និងអភិវឌ្ឍន៍ពន្ធនាគារ “ ដើម្បីត្រៀមចុះបេសកកម្មទៅកាន់ខេត្តព្រះសីហនុ និងខេត្តកោះកុង នាថ្ងៃទី១៥ ដល់ ២០ ខែកញ្ញា ឆ្នាំ២០១៩ ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី