Responsive image
  
នៅ​រសៀល​ថ្ងៃ២៦ ​ខែសីហា ឆ្នាំ​២០១៩ គណៈ​ប្រតិភូ​​ព្រឹទ្ធ​សភា​​បាន​​បន្ត​​ចូល​​រួម​​កិច្ច​ប្រជុំ​​ផ្សេងៗ​​នៃ​មហា​សន្និបាត​អាយ​ប៉ា​លើក​ទី​៤០ និង​ជំនួប​ទ្វេរ​ភាគី ដូច​ខាង​ក្រោម
 ថ្ងៃទី 27 ខែសីហា ឆ្នាំ2024

ទីក្រុងបាងកក៖ នៅរសៀលថ្ងៃ២៦ ខែសីហា ឆ្នាំ២០១៩ គណៈប្រតិភូព្រឹទ្ធសភាបានបន្តចូលរួមកិច្ចប្រជុំផ្សេងៗនៃមហាសន្និបាតអាយប៉ាលើកទី៤០ និងជំនួបទ្វេរភាគី ដូចខាងក្រោម៖

១- ឯកឧត្តម យ៉ង់ សែម បានចូលរួមក្នុងជំនួបទ្វេភាគីរវាងគណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជាមួយនិងគណៈប្រតិភូសភាវៀតណាម ដឹកនាំដោយលោកជំទាវ Nguyen Thi Kim Ngan ប្រធានរដ្ឋសភាវៀតណាម
២- លោកជំទាវ មាន សំអាន បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការស្តី្រ (WAIPA) ដោយបានពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចចំនួន០២ (១) ការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់អំណាចដល់ស្ត្រីនៅក្នុងតំបន់អាស៊ាន និង (២) ការកាត់បន្ថយគម្លាតយេនឌ័រនៅក្នុងវិស័យដែលមានមូលដ្ឋានបច្ចេកវិទ្យាខ្ពស់

៣- ឯកឧត្តម ឈិត គឹមយាត និងឯកឧត្តម អាយ ខន បានបន្តចូលរួមសម័យប្រជុំពេញអង្គទី១ នៃមហាសន្និបាតអាយប៉ាលើកទី៤០ ដោយក្នុងសម័យប្រជុំនោះ សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភាបានឡើងថ្លែងសេចក្តីថ្លែងការណ៍ក្នុងនាមសភាកម្ពុជា។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី