ទីក្រុងបាងកក៖ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ គណៈប្រតិភូព្រឹទ្ធសភាបន្តចូលរួមគណៈកម្មាធិការជំនាញ នៃមហាសន្និបាតអាយប៉ាលើកទី៤០ និងកិច្ចប្រជុំផ្សេងៗ ដូចខាងក្រោម៖ ១- លោកជំទាវ មាន សំអាន និងឯកឧត្តម យ៉ង់ សែម បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច ដោយបានពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចចំនួន ០៦ ២- ឯកឧត្តម ឈិត គឹមយាត បានចូូលរួមកិច្ចប្រជុំគណៈកម្មាធិការរៀបចំ ដោយបានពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចចំនួន២០ ៣- ឯកឧត្តម អាយ ខន និងលោកជំទាវ មាន សំអាន បានចូលរួមជំនួបទ្វេភាគីរវាងគណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជាមួយនឹងគណៈប្រតិភូសភាឡាវ។