Responsive image
  
ឯកឧត្តម យ៉ង់ សែម ប្រធាន​គណៈ​កម្មការ​ទី១ ព្រឹទ្ធសភា​ និង​ជា​ប្រធាន​គណៈ​កម្មការ​រៀបចំ​ពិធី​បុណ្យ​សព​ឯកឧត្តម​នាយ​ឧត្តម​សេនីយ៍ ស៊េីយ កែវ សមាជិក​ព្រឹទ្ធសភា
 ថ្ងៃទី 26 ខែសីហា ឆ្នាំ2024

នាព្រឹកថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១០:១៥នាទីព្រឹក ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាប្រធានគណៈកម្មការរៀបចំពិធីបុណ្យសពឯកឧត្តមនាយឧត្តមសេនីយ៍ ស៊េីយ កែវ សមាជិកព្រឹទ្ធសភា រួមជាមួយសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានចុះទៅពិនិត្យមើលទីកន្លែងប្រារព្វពិធីបញ្ចុះសពឯកឧត្តមនាយឧត្តមសេនីយ៍ ស៊េីយ កែវ សមាជិកព្រឹទ្ធសភា ដែលនឹងត្រូវធ្វើពិធីបញ្ចុះនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ។ នៅក្នុងឱកាសនោះ ឯកឧត្តម បានជជែក ពិភាក្សាជាមួយឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការរៀបចំពិធីបុណ្យសព ឯកឧត្តមនាយឧត្តមសេនីយ៍ ស៊េីយ កែវ សមាជិកព្រឹទ្ធសភា ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា និងមន្ត្រីទទួលបន្ទុករៀបចំពិធី អំពីដំណើរការនៃការប្រព្រឹត្តទៅនៃកម្មវិធីបញ្ចុះសពឯកឧត្តមនាយឧត្តមសេនីយ៍ ស៊េីយ កែវ សមាជិកព្រឹទ្ធសភា ធ្វើយ៉ាងណាឲ្យពិធីនេះមានភាពរលូន និងជោគជ័យ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី