Responsive image
  
គណៈ​ប្រតិភូ​គណៈ​កម្មការ​រៀបចំ​បុណ្យ​សព​ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ ស៊េីយ កែវ ឯកឧត្តម យ៉ង់ សែម ​ប្រធាន បាន​អញ្ជើញដាក់​កម្រងផ្កា និង​គោរព​វិញ្ញាណ​ក្ខន្ធ​សពឯក​ឧត្តម​នាយ​ឧត្តម​សេនីយ៍ ស៊េីយ កែវ សមាជិក​ព្រឹទ្ធសភា ដែល​បាន​ទទួល​មរណភាព
 ថ្ងៃទី 19 ខែសីហា ឆ្នាំ2024

នាព្រឹកថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ គណៈប្រតិភូគណៈកម្មការរៀបចំបុណ្យសពឯកឧត្តម នាយឧត្តមសេនីយ៍ ស៊េីយ កែវ ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធាន បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមនាយឧត្តមសេនីយ៍ ស៊េីយ កែវ សមាជិកព្រឹទ្ធសភា ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៨:៤៥នាទីយប់ ក្នុងជន្មាយុ៨៤ឆ្នាំ ដោយរោគាពាធ។

សពរបស់ឯកឧត្តនាយឧត្តមសេនីយ៍ ស៊េីយ កែវ ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីសាសនា និងទំនៀមទម្លាប់របស់ជនជាតិភាគតិច ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅក្នុងគេហដ្ឋាន លេខ១១៨ ភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី