នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ ២០១៩ ឯកឧត្តម ថុង ចន់ សមាជិកគណៈកម្មការទី១ និងជាសមាជិកក្រុមមិត្តភាពព្រឹទ្ធសភា ជាមួយសភាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញចូលរួមប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម H.E Mr Amplay KINDA VONG ឯកអគ្គរដ្ឋទូតសាធារណ រដ្ឋប្រជាធិតេយ្យប្រជាមានិតឡាវ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម អាយ ខន ប្រធានក្រុមមិត្តភាព នៅសាលប្រជុំគណៈកម្មការទី៦ ព្រឹទ្ធសភា ។