Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
ឯកឧត្តម ជឹម លាវ សមាជិកគណៈកម្មការទី១ អញ្ជើញចូលរួមវេទិកាថ្នាក់ស្រុកស្តីពីការសិក្សាស្វែងយល់ និងប្រមូលព័ត៌មាន លើកការអនុវត្តតួនាទី ភារកិច្ចក្រុមប្រឹក្សានិងការផ្តល់ព័ត៌មាន
 ថ្ងៃទី 23 ខែកក្កដា ឆ្នាំ2024

នាព្រឹកថ្ងៃអង្គារ ៧រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ជឹមលាវ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២និងជាសមាជិកគណៈកម្មការទី១ បានអញ្ជើញចូលរួមអមដំណើរឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២​ដើម្បីចូលរួមវេទិកាថ្នាក់ស្រុកស្តីពី ការសិក្សាស្វែងយល់  និងប្រមូលព័ត៌មាន លើការងារអនុវត្តតួនាទី ភារកិច្ចក្រុមប្រឹក្សាឃុំ និងការផ្តល់ព័ត៌មាន នៅសាលាស្រុកអូរាំងឪ  ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ ប្រជាការពារភូមិ មកពីឃុំទាំង៧ នៃស្រុកអូរាំងឪ សរុបចំនួន៩១នាក់។វេទិកាថ្នាក់ស្រុកនេះ​ប្រព្រឹត្តទៅរយៈពេល១ព្រឹក ដែលរៀបចំឡើង​ក្នុងគោលបំណង​ដើម្បីសិក្សាស្វែងយល់អំពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាកា​រ​របស់​អាជ្ញាធរ​ថ្នាក់ក្រោមជាតិ ការអនុវត្តតួនាទី ភារិកិច្ច គោលនយោយបាយភូមិ ឃុំមានសុវត្ថិភាព ការផ្តល់សេវាសាធារណៈ និងតម្លៃត្រូវបង់ ការអនុវត្តគម្រោង​វិនិយោគឃុំ សង្កាត់ និងនិតិវិធីគម្រោង​ផែនការថវិកា និងបញ្ហាពាក់ព័ន្ធនឹងការងារគណៈកម្មការពិគ្រោះយោបល់ស្ត្រី និងកុមារ ព្រមទាំងប្រមូលព័ត៌មានពាក់ព័ន្ធទៅនឹងបញ្ហាប្រឈម និងសំណូមពរនានារបស់ក្រុមប្រឹក្សាឃុំ ដែលបានជួបប្រទះក្នុងអនុវត្តការងារនៅមូលដ្ឋានរបស់ខ្លួននាពេលកន្លងមក។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី