នារសៀលថ្ងៃសុក្រ ៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៨ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាព ឯកឧត្តម យ៉ង់ សែម ប្រធានក្រុម និងជាប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សាស្តីពី ការសហការជាមួយនឹង ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសបារាំង ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅខេត្តកំពង់ធំ និងខេត្តពហរព្រះវិហារ គម្រោងរៀបចំវេទិកា នៅខេត្តមណ្ឌលគិរី និងផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា៕