Responsive image
  
ក្រោម​អធិបតី​ភាព​ឯកឧត្តម យ៉ង់ សែម ជាប្រធាន​គណៈ​កម្មការ​ទី១​ព្រឹទ្ធសភា ដើម្បីពិនិត្យ​ពិភាក្សា​លើ​របៀបវារៈមួយចំនួន
 ថ្ងៃទី 12 ខែកក្កដា ឆ្នាំ2024

នារសៀលថ្ងៃពុធ ៩កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ សមាជិកព្រឹទ្ធសភាក្រុមទី១ បានបើកកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាពឯកឧត្តម យ៉ង់ សែម ប្រធានស្តីទីក្រុមទី១ និងជាប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈ៖

១-ពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុន អេសភីអេចភី (ខេមបូឌា) ឯ.ក។
២-ពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុនស្នេថេក រីញូវេប៊ល ឯ.ក។
៣-ពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុនស្នេថេក ខូ អិលធីឌី។
៤-ពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពីវិធានការរដ្ឋម្ចាស់កំពង់ផែ ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត។
៥-ពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី