នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ គណៈប្រតិភូព្រឹទ្ធសភាកម្ពុជា រួមមានឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ ឯកឧត្តម អាយ ខន អនុប្រធានគណៈកម្មការទី៦ និងឯកឧត្តម ឈើយ ចាន់ណា សមាជិកគណៈកម្មការទី៧ បានអញ្ជើញធ្វើដំណើរទៅចូលរួមសិក្ខាសាលាអន្តរក្រសួងឆ្នាំ២០១៩ សម្រាប់សមាជិកសភាមកពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ នៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន។