នារសៀលថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានក្រុម និងជាប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជេីញជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងនាំយកថវិកាមួយចំនួន និងផ្លែឈើមួយកន្រ្តកជូនដល់ឯកឧត្តម សើុយ កែវ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ នៅគេហដ្ឋានឯកឧត្តម ស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕