នាព្រឹកថ្ងៃសុក្រ ៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ បានអញ្ជេីញជួបសំណេះសំណាល និងសួរសុខទុក្ខលោកជំទាវ ឱ សុខុម ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ នៅគេហដ្ឋានលោកជំទាវ ស្ថិតនៅបុរីល្អពេញចិត្ត ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕