ឯកឧត្តម យ៉ង់ សែម បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំអបអរសាទរ ខួបលើកទី៧០ នៃទិវាកុមារអន្តរជាតិ១មិថុនា ឆ្នាំ២០១៩
ថ្ងៃទី 28 ខែឧសភា ឆ្នាំ2024
នាព្រឹកថ្ងៃអង្គារ ១០រោច ខែពិសាខ ឆ្នាំកុរឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេតនៃព្រឹទ្ធសភា ( គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំអបអរសាទរ ខួបលើកទី៧០ នៃទិវាកុមារអន្តរជាតិ១មិថុនា ឆ្នាំ២០១៩ ស្ដីពី ការលើកកម្ពស់សិទ្ធិកុមារ ដោយមានការចូលរួមពីអគ្គលេខាធិការព្រឹទ្ធសភា តំណាងអង្គការការីតាស់ និងតំណាងក្រុមហ៊ុន Khmer household and healthcare ដែលបានជួយឧបត្ថម្ភ នៅសាលប្រជុំគណៈកម្មការទី១ ព្រឹទ្ធសភា។
អត្ថបទពាក់ព័ន្ធ