Responsive image
  
គណៈ​កម្មការ​​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​​បណ្ដឹង និង​អង្កេត​​នៃ​ព្រឹទ្ធសភា ( គណៈ​កម្មការ​ទី១) ដឹក​នាំ​​ដោយ​ឯក​ឧត្តម​ យ៉ង់ សែម ប្រធានគណៈ​កម្មការ ​បានអញ្ជើញ​ជា​អធិបតីភាព​​ក្នុង​​កិច្ច​ប្រជុំ ​ដើម្បី​​​ត្រៀម​​​រៀប​​ចំ​​អប​អរ​សាទរ ខួប​លើក​ទី៧០ នៃ​​ទិវា​កុមារ​​អន្តរជាតិ​១​មិថុនា ឆ្នាំ២០១៩ ស្ដីពី ការ​លើក​​កម្ពស់​​សិទ្ធិ​កុមារ
 ថ្ងៃទី 28 ខែឧសភា ឆ្នាំ2024

នាព្រឹកថ្ងៃអង្គារ ១០រោច ខែពិសាខ ឆ្នាំកុរឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេតនៃព្រឹទ្ធសភា ( គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំអបអរសាទរ ខួបលើកទី៧០ នៃទិវាកុមារអន្តរជាតិ១មិថុនា ឆ្នាំ២០១៩ ស្ដីពី ការលើកកម្ពស់សិទ្ធិកុមារ ដោយមានការចូលរួម​ពីអគ្គលេខាធិការព្រឹទ្ធសភា តំណាងអង្គការការីតាស់ និងតំណាងក្រុមហ៊ុន Khmer household and healthcare ដែលបានជួយឧបត្ថម្ភ នៅសាលប្រជុំគណៈកម្មការទី១ ព្រឹទ្ធសភា។ ក្នុងកិច្ចប្រជុំ​នេះដែរ ក៏មានការពិនិត្យពិភាក្សា អំពីលទ្ធផលការងារ នៃការត្រៀមរៀបចំ​ពិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនាខួបលើកទី៧០ នៅវិទ្យាល័យអប់រំពិសេស ខេត្តកំពង់ចាម។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី