នាព្រឹកថ្ងៃសុក្រ ៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានបើកកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាព ឯកឧត្តម យ៉ង់ សែម ប្រធានក្រុម និងជាប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា ដើម្បីពិនិត្យ ពិភាក្សា និងស្តាប់របាយការណ៍ ស្តីពីលទ្ធផល នៃការចុះសិក្សាស្រាវជ្រាវប្រមូលព័ត៌មានអំពីតម្រូវការចាំបាច់ បញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាល នៅខេត្តមណ្ឌលគីរី នៅសាលប្រជុំគណៈកម្មការទី១ ព្រឹទ្ធសភា៕