Responsive image
  
ឯកឧត្តម ខៀវ មុត ជាអនុប្រធាន​គណៈ​កម្មការទី១​ព្រឹទ្ធសភា បានអញ្ជើញ​ទៅពិនិត្យ​​មើលការ​​ជីក​ស្តារ​ស្រះ​ទឹក​ទី៣ ស្ថិត​នៅ​ភូមិកោះចំការ ឃុំបឹងសាលា​ខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត
 ថ្ងៃទី 6 ខែឧសភា ឆ្នាំ2024

ខេត្តកំពត÷ នារសៀលថ្ងៃសុក្រ ១៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំ ភូមិ ភាគ ទី ៥ ឯកឧត្តម លី សារី លោកជំទាវ កង សៅរ៍ធន សមាជិកា បានអញ្ជើញទៅពិនិត្យ​មើលការ​ជីក​ស្តារស្រះ​ទឹកទី៣ ស្ថិតនៅភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។ ឆ្លៀតឱកាសនោះ ឯកឧត្តម និងលោកជំទាវ បាន​អញ្ជើញ​ជួបសំណេះ​សំណាលសួរ​សុខទុក្ខជាមួយ​បងប្អូន​ប្រជាពល​រដ្ឋនៅក្នុងភូមិ និងបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ព្រម​ទាំងផ្តាំផ្ញើរ​ដល់បងប្អូន​ប្រជាពលរដ្ឋ​អោយចូលរួម​ថែរក្សាស្រះទឹក ទាំងអស់គ្នាដោយដាំកូនឈើជុំវិញស្រះ និងប្រុងប្រយ័ត្នខ្ពស់ចំពោះកូនតូចៗ សត្វពាហណៈធ្លាក់ចូលក្នុងស្រះ។ ចូលរួមនាឱកាសនោះដែរមានគណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ សរុបចំនួន៥៨នាក់។ ស្រះទឹកទី៣ដែលកំពុងជីកស្តារស្ថិតនៅភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត បានចាប់ផ្តើមជីកនៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី