ក្នុងឱកាសចូលរួមកិច្ចប្រជុំមហាសន្និបាតសហភាពអន្តរសភាលើកទី១៤០ នៅទីក្រុងដូហា រដ្ឋកាតាពីថ្ងៃទី៣ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ គណៈប្រតិភូសភាជាតិកម្ពុជាដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាឥណ្ឌា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសភា និងប្រទេសទាំងពីរ ហើយក៏បានស្នើឲ្យសភាឥណ្ឌាជួយគាំទ្របេក្ខភាពសភាកម្ពុជានៅក្នុងគណៈកម្មាធិការប្រតិបត្តិសហភាពអន្តរសភា នៅក្នុងមហាសន្និបាតសហភាពអន្តរសភាលើកទី១៤១ នាខែតុលា ឆ្នាំ២០១៩ ខាងមុខ។