ក្នុងអំឡុងចូលរួមកិច្ចប្រជុំមហាសន្និបាតសហភាពអន្តរសភាលើកទី១៤០ នៅទីក្រុងដូហា រដ្ឋកាតា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩នេះ ឯកឧត្តម ខៀវ មុត អនុ ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកសន្តិភាព និងសន្តិសុខអន្តរជាតិ និងគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកការអភិវឌ្ឍប្រកបដោយចីរភាព ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម។