គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ជួបសំណេះសំណាលជាមួយនឹងក្រុុមប្រឹក្សាសង្កាត់ ក្នុងក្រុុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ថ្ងៃទី 26 ខែមីនា ឆ្នាំ2024
គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាសង្កាត់ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង០៨:០០នាទី នៅសាលាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ ជំទប់ទី១ ជំទប់ទី២ ចំនួន៣៥រូប ដឹកនាំដោយលោក នាង ហាវ អភិបាលរងក្រុងសិរីសោភ័ណ ដើម្បីសិក្សា ស្វែងយល់អំពីការអនុវត្តសិទ្ធិមនុស្ស ការដោះស្រាយពាក្យបណ្តឹងនៅតាមសង្កាត់ បញ្ហាគ្រឿងញៀន អំពេីហិង្សាក្នុងគ្រួសា ការលំបាក
និងបញ្ហាប្រឈម ព្រមទាំងសំណូមពរនានារបស់សង្កាត់ ដែលជួបប្រទះក្នុងការអនុវត្តការងារនៅមូលដ្ឋានរបស់ខ្លួននាពេលកន្លងមក។