គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ជួបសំណេះសំណាលជាមួយនឹងក្រុុមប្រឹក្សាសង្កាត់ ក្នុងក្រុុងបាត់ដំបង ខេត្តបាត់ដំបង
ថ្ងៃទី 25 ខែមីនា ឆ្នាំ2024
គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាសង្កាត់ ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង
នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៩:៣០នាទី នៅសាលាក្រុងបាត់ដំបង ខេត្តបាត់ដំបង គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ ជំទប់ទី១ ជំទប់ទី២ ចំនួន៣៥រូប ដឹកនាំដោយលោក សេក ចិន្រ្តា អភិបាលរងក្រុងបាត់ដំបង ដើម្បីសិក្សា ស្វែងយល់អំពីការអនុវត្តសិទ្ធិមនុស្ស ការដោះស្រាយពាក្យបណ្តឹងនៅតាមសង្កាត់ ការលំបាក
និងបញ្ហាប្រឈម ព្រមទាំងសំណូមពរនានារបស់សង្កាត់ ដែលជួបប្រទះក្នុងការអនុវត្តការងារនៅមូលដ្ឋានរបស់ខ្លូននាពេលកន្លងមក។