នាព្រឹកថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ គណៈកម្មការទី១ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ ដើម្បីពិនិត្យលើរបាយការណ៍ប្រចាំខែមីនា និងពិភាក្សាអំពីការត្រៀមចុះបេសសកម្ម របស់គណៈកម្មការទៅកាន់ខេត្តបាត់ដំបង បន្ទាយមានជ័យ