នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានបើកកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាព ឯកឧត្ដម យ៉ង់ សែម ប្រធានក្រុម និងជាប្រធានគណៈកម្មាការទី១ព្រឹទ្ធសភា ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វេទិកានៅខេត្តកំពង់ធំ និងផែនការប្រតិបត្តិឆ្នាំ២០១៩ របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ព្រមទាំងបញ្ហាផេ្សងៗ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា៕