ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញធ្វើការបូកសរុប និងបិទអង្គវេទិកាថ្នាក់ខេត្តស្តីពី «ការពង្រឹងសមត្ថភាពរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងការផ្តល់ សេវាសាធារណៈនៅមូលដ្ឋាន» នៅសាលប្រជុំសាលា ខេត្តកំពង់ធំ
ថ្ងៃទី 19 ខែមករា ឆ្នាំ2024
នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម យ៉ង់ សែម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញធ្វើការបូកសរុប និងបិទអង្គវេទិកាថ្នាក់ខេត្តស្តីពី «ការពង្រឹងសមត្ថភាពរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងការផ្តល់ សេវាសាធារណៈនៅមូលដ្ឋាន» នៅសាលប្រជុំសាលា ខេត្តកំពង់ធំ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម យ៉ង់ សែម បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលរបស់អង្គវេទិកាដែលបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់សមាជិក សមាជិកាក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃ៉ំសង្កាត់ ដែលបានចូលរួមយ៉ាងសកម្មដោយមិនខ្លាចនឿយហត់ ដើម្បីរួមគ្នាចែករំលែកព័ត៌មាន មតិយោបល់ និងបទពិសោធន៍ល្អៗ និងមានតម្លៃជាគុណប្រយោជន៍បង្កើនសមត្ថភាពដល់ក្រុមប្រឹក្សា សង្កាត់ ដែលជាមូលដ្ឋានគ្រឹះក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋានឱ្យបានកាន់តែល្អប្រសើរឡើងផងដែរ។ ជាមួយគ្នានេះដែរ ការរៀបចំអង្គវេទិការនាពេលនេះគឺមានអត្ថន័យយ៉ាងជ្រាលជ្រៅ មិនត្រឹមតែសម្រាប់ព្រឹទ្ធសភា ថ្នាក់ជាតិ និងថ្នាក់ក្រោម
ជាតិប៉ុណ្ណោះទេ ប៉ុន្តែវេទិកានេះក៏បានឆ្លុះបញ្ចាំងផងដែរអំពីការយកចិត្តទុកលើការលើកស្ទួយការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការពីសំណាក់ស្ថាប័នពាក់ព័ន្ធនានាផងដែរ។
វេទិកាថ្នាក់ខេត្តនេះ ប្រព្រឹត្តទៅរយៈពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៧-១៨ ខែមករា ឆ្នាំ២០១៩ ក្រោមកិច្ចសហការរៀបចំរវាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងរដ្ឋបាលខេត្តកំពង់ធំ៕
អត្ថបទពាក់ព័ន្ធ