Responsive image
  
ឯកឧត្តម​ យ៉ង់​ សែម​ ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិ​ភាគ​ទី​៨​ និង​ជា​ប្រធាន​គណៈ​កម្មការ​ទី​១​ព្រឹទ្ធសភា​ បាន​អញ្ជើញ​ធ្វើ​មតិ​បូក​សរុប​ និង​បិទ​អង្គ​វេទិកា​ថ្នាក់​ខេត្ត​ស្តីពី​៖
 ថ្ងៃទី 19 ខែមករា ឆ្នាំ2024

នា​ព្រឹក​ថ្ងៃ​ទី​១៨ ​ខែ​មករា​ ឆ្នាំ​២០១៩ ​ឯកឧត្តម​ យ៉ង់ ​សែម​ ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិ​ភាគ​ទី​៨​និង​ជា​ប្រធាន​គណៈ​កម្មការ​ទី​១​ព្រឹទ្ធសភា​ បាន​អញ្ជើញ​ធ្វើ​មតិ​បូក​សរុប​ និង​បិទ​អង្គ​វេទិកា​ថ្នាក់​ខេត្ត​ស្តីពី ​«ការ​ពង្រឹង​សមត្ថភាព​របស់​ក្រុម​ប្រឹក្សា​ឃុំ ​សង្កាត់​ និង​ការ​ផ្តល់​ ​សេវា​សាធារណៈ​នៅ​មូលដ្ឋាន»​នៅ​សាល​ប្រជុំ​សាលា ​ខេត្ត​កំពង់​ធំ​។
ឯកឧត្តម ​យ៉ង់ ​សែម​ ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិ​ភាគ​ទី​៨​ និង​ជា​ប្រធាន​គណៈ​កម្មការ​ទី​១​ព្រឹទ្ធសភា​បាន​មាន​ប្រសាសន៍​វាយ​តម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​របស់​អង្គ​វេទិកា​ដែល​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​សមាជិក​ សមាជិកា​ក្រុម​ប្រឹក្សា​ក្រុង​ ស្រុក​ ខណ្ឌ ​ឃុំសង្កាត់​ដែល​បាន​ចូល​រួម​យ៉ាង​សកម្ម​ដោយ​មិន​ខ្លាច​នឿយ​ហត់​ ដើម្បី​រួម​គ្នា​ចែក​រំលែក​ព័ត៌មាន ​មតិយោបល់​ និង​បទ​ពិសោធន៍​ល្អ​ៗ​ និង​មាន​តម្លៃ​ជា​គុណ​ប្រយោជន៍​បង្កើន​សមត្ថភាព​ដល់​ក្រុម​ប្រឹក្សា​ សង្កាត់​ ដែល​ជា​មូល​ដ្ឋាន​គ្រឹះ​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជា​ពល​រដ្ឋ ​និង​អភិវឌ្ឍន៍​មូល​ដ្ឋាន​ឱ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ផង​ដែរ​។​ជា​មួយ​គ្នា​នេះ​ដែរ​ ការ​រៀប​ចំ​អង្គ​វេទិការ​នា​ពេល​នេះ​គឺ​មាន​អត្ថន័យ​យ៉ាង​ជ្រាល​ជ្រៅ​ មិន​ត្រឹម​តែ​សម្រាប់​ព្រឹទ្ធសភា​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​វេទិកា​នេះ​ក៏​បាន​ឆ្លុះ​បញ្ចាំង​ផងដែរ​អំពី​ការ​យក​ចិត្ត​ទុក​លើ​ការ​លើក​ស្ទួយ​ការ​អនុវត្ត​គោល​នយោបាយ​វិមជ្ឈការ​ និង​វិសហ​មជ្ឈការ​ពី​សំណាក់​ស្ថាប័ន​ពាក់​ព័ន្ធ​នា​នា​ផង​ដែរ​។​វេទិកា​ថ្នាក់​ខេត្ត​នេះ ​ប្រព្រឹត្ត​ទៅ​រយៈ​ពីរ​ថ្ងៃ​គឺ​ចាប់​ពីថ្ងៃ​ទី​១៧១៨​ ខែ​មករា​ ឆ្នាំ​២០១៩​ ក្រោម​កិច្ច​សហការ​រៀប​ចំ​រវាង​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិ​ភាគ​ទី​៨ ​និង​រដ្ឋបាល​ខេត្ត​កំពង់​ធំ​។​


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី