Responsive image
  
ឯកឧត្តម យ៉ង់ សែម បានអញ្ជើញជាអធិបតីភាពក្នុងពិធីស្តាប់បទបង្ហាញស្តីពី គោលដៅអភិវឌ្ឍន៍ប្រកបដោយចេរភាពរបស់អង្គការសហប្រជាជាតិ និងផ្លូវមួយ ខ្សែរក្រវ៉ាត់មួយ ដែលជាគោលនយោបាយរបស់សាធារណរដ្ឋប្រជាមានិតចិន
 ថ្ងៃទី 25 ខែវិច្ឆិការ ឆ្នាំ2024
02-10-2018-0-0-85 02-10-2018-0-0-86
02-10-2018-0-0-87 02-10-2018-0-0-88

នាព្រឹកថ្ងៃចន្ទ ១២កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព..២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨​ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងឯកឧត្តម សុន គន្ធរ រដ្ឋមន្រ្តីអមប្រតិភូនាយករដ្ឋមន្រ្តី និងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ច បានអញ្ជើញជាអធិបតីភាពក្នុងពិធីស្តាប់បទបង្ហាញស្តីពី គោលដៅអភិវឌ្ឍន៍ប្រកបដោយចេរភាពរបស់អង្គការសហប្រជាជាតិ និងផ្លូវមួយ ខ្សែរក្រវ៉ាត់មួយ ដែលជាគោលនយោបាយរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលធ្វើបទបង្ហាញដោយឯកឧត្តម ប៉ូ រតនា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ និងមន្រ្តីបុគ្គលិកសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងនិស្សិតមកពីសកលវិទ្យាល័យភូមិន្ទរដ្ឋបាល សរុបចំនួន១០០នាក់ នៅសាលាសិក្ខាសាលាខាងជើងព្រឹទ្ធសភា វិមានព្រឹទ្ធសភា។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី