ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តកំពត
ថ្ងៃទី 14 ខែវិច្ឆិការ ឆ្នាំ2024
នារសៀលថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុម បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តកំពតដឹកនាំដោយឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ដើម្បីស្តាប់ពីចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងសំណូមពរ ព្រមទាំងបង្ហាញសមាសភាពក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥នីតិកាលទី៤ នៅសាលប្រជុំសាលាខេត្តកំពត៕
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តកំពត
អត្ថបទពាក់ព័ន្ធ