Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
ឯកឧត្តម យ៉ង់ សែម បានចូលរួមជាមួយគណៈប្រតិភូសភាកម្ពុជា ចូលរួម កិច្ចប្រជុំក្រុមប្រឹក្សាភិបាល របស់IPU
 ថ្ងៃទី 25 ខែតុសា ឆ្នាំ2024
15-10-2018-0-0-26 15-10-2018-0-0-27

ទីក្រុងហ្សឺណែវ ប្រទេសស្វីស: នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម យ៉ង់ សែម បានចូលរួមជាមួយគណៈប្រតិភូសភាកម្ពុជា ចូលរួម () កិច្ចប្រជុំក្រុមប្រឹក្សាភិបាល របស់IPU ដើម្បីពិនិត្យ និងអនុម័តលើរបាយការណ៍និងសេចក្តីសម្រេចរបស់បណ្តាគណៈកម្មាធិការនានារបស់IPU មហាសន្និបាតIPUឆ្នាំ២០១៩ កិច្ចប្រជុំIPUនាពេលអនាគត វិសោធនកម្មលក្ខន្តិកៈនិងវិធានរបស់IPU ព្រមទាំងការបោះឆ្នោតសមាជិកគណៈកម្មាធិការនានារបស់IPU ក្នុងនោះឯកឧត្តម យ៉ង់ ស៊ែម បានថ្លែងបទអន្តរាគមន៍ទៅកាន់កិច្ចប្រជុំដើម្បីឆ្លើយតបទៅនឹងរបាយការណ៍ និងសេចក្តីសម្រេចរបស់គណៈកម្មាធិការសិទ្ធិមនុស្សរបស់សមាជិកសភាIPU ចំពោះកម្ពុជា, និង () កម្មវិធីបិទមហាសន្និបាតIPU លើកទី១៣៩ ដោយបានអនុម័តលើលទ្ធផលនៃកិច្ចពិភាក្សាទូទៅស្តីពីភាពជាអ្នកដឹកនាំសភាក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍក្នុងយុគ្គសម័យនវានុវត្តន៍និងការប្រែប្រួលផ្នែកបច្ចេកវិទ្យា, សេចក្តីព្រាងសេចក្តីសម្រេច និងរបាយការណ៍របស់បណ្តាគណៈកម្មាធិការអចិន្ត្រៃយ៍IPU និងវិសោធនកម្មលក្ខន្តិកៈនិងវិធានរបស់IPU


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
   ថ្ងៃទី 8 ខែឧសភា ឆ្នាំ2024

   ថ្ងៃទី 8 ខែឧសភា ឆ្នាំ2024