ទីក្រុងហ្សឺណែវ ប្រទេសស្វីស: នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិហ្សឺណែវ(CICG) ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា បានចូលរួមក្នុងគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំអាស៊ានបូក៣ និងកិច្ចប្រជុំក្រុមតំបន់អាស៊ី–ប៉ាស៊ីហ្វិក ដោយពិភាក្សាជាសំខាន់លើបេក្ខភាពឈរឈ្មោះជាសមាជិកនៃបណ្តាគណៈកម្មាធិការរបស់IPU និងការពិចារណាលើ Emergency itemsសម្រាប់ដាក់បញ្ចូលក្នុងរបៀបវារៈនៃមហាសន្និបាតIPU ។