នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៩:៣០នាទី នៅសាលាខេត្តក្រចេះ គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងមន្ទីរជំនាញជុំវិញខេត្ត ដឹកនាំដោយឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ដើម្បីស្វែងយល់អំពីការអនុវត្តសិទ្ធិមនុស្ស ការដោះស្រាយពាក្យបណ្តឹងរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ការលំបាក និងបញ្ហាប្រឈម ព្រមទាំងសំណូមពរនានារបស់ខេត្ត និងអង្គភាពចំណុះខេត្ត ដែលជួបប្រទះក្នុងការអនុវត្តការងារកន្លងមក។