Responsive image
  
គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ជួបសំណេះសំណាលជាមួយនឹងមន្ត្រីពន្ធនាគារខេត្ត ខេត្តស្ទឹងត្រែង
 ថ្ងៃទី 19 ខែកញ្ញា ឆ្នាំ2024

នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៩:៣០នាទី នៅពន្ធនាគារខេត្តស្ទឹងត្រែង គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម យ៉ង់ សែម  ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា  បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តស្ទឹងត្រែង ដឹកនាំដោយលោក ឈឹម ធីដា ប្រធានពន្ធនាគារ ដើម្បីស្វែងយល់អំពី ស្ថានភាពជាប់ឃុំរបស់ពិរុទ្ធជន និងទណ្ឌិត  និងបញ្ហាប្រឈម ការលំបាក និងសំណូមពរនានារបស់ ពន្ធនាគារខេត្តស្ទឹងត្រែង បានជួបប្រទះក្នុងការអនុវត្តការងារនាពេលកន្លងមក។ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈប្រតិភូបានឧបត្ថម្ភថវិកាចំនួន២០០០០០រៀល សម្រាប់របបអាហារដល់អ្នកជាប់ឃំុក្នុងពន្ធនាគារផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី