គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាសង្កាត់ ក្នុងក្រងបានលុង ខេត្តរតនគិរី
ថ្ងៃទី 18 ខែកញ្ញា ឆ្នាំ2024
នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៨:០០នាទី នៅសាលាក្រុងបានលុង ខេត្តរតនគិរី គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ ជំទប់ទី១ ជំទប់ទី២ ចំនួន៣៥រូប ដឹកនាំដោយលោក អ៊ុន ស៊ីដេត អភិបាលក្រុងស្តីទី ដើម្បីសិក្សា ស្វែងយល់អំពីការអនុវត្តសិទ្ធិមនុស្ស ការដោះស្រាយពាក្យបណ្តឹងនៅតាមសង្កាត់ ការលំបាក និងបញ្ហាប្រឈម ព្រមទាំងសំណូមពរនានារបស់សង្កាត់ ដែលជួបប្រទះក្នុងការអនុវត្តការងារនៅមូលដ្ឋានរបស់ខ្លូននាពេលកន្លងមក។
អត្ថបទពាក់ព័ន្ធ