Responsive image
  
ឯកឧត្តម យង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបតិ្តនៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៣៩ នៅសាធារណរដ្ឋសឹង្ហបុរី
 ថ្ងៃទី 10 ខែកញ្ញា ឆ្នាំ2024

នាវេលាម៉ោង៧:៣០យប់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម យង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងជាគណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបតិ្តនៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៣៩ នៅសាធារណរដ្ឋសឹង្ហបុរី។
កិច្ចប្រជុំគណៈកម្មាធិការប្រតិបតិ្តនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សា និងអនុម័តកម្មវិធី និងរបៀបវារៈសម្រាប់មហាសន្និបាតលើកទី៣៩ ប្រធានបទសម្រាប់កិច្ចសន្ទនាជាមួយប្រទេសសង្កេតការណ៍ សមាជិកភាពគណៈកម្មាធិការនានារបស់AIPA កាលបរិច្ឆេទ និងទីកន្លែងមហាសន្និបាតលើកទី៤០ និងបញ្ហាផ្សេងៗទៀត។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី