ឯកឧត្តម យ៉ង់ សែម ប្រធានគណ:កម្មការទី១បានបើកកិច្ចប្រជុំជាមួយមន្ត្រីមកពីរដ្ឋសភា និង ព្រឹទ្ធសភា
ថ្ងៃទី 9 ខែកញ្ញា ឆ្នាំ2024
ថ្ងៃព្រហស្បតិ៍ 4រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស2562 ត្រូវនឹងថ្ងៃទី30 ខែសីហា ឆ្នាំ2018 ឯកឧត្តម យ៉ង់ សែម ប្រធានគណ:កម្មការទី១ លោកជំទាវ ឃួន ឃុនឌី សមាជិការគណៈកម្មការទី៥ បានបើកកិច្ចប្រជុំជាមួយមន្ត្រីមកពីរដ្ឋសភា និង ព្រឹទ្ធសភា ដែលមានលោក អ៊ុយ វិសាល លោក មាស ស៊ីផាន់ដន និងលោក កុយ ម៉ាឡៃវីរៈ ស្តីអំពី “ជំនួបដៃគូពិភាក្សាជាមួយអ្នកសង្កេតការណ៍ ដើម្បីត្រៀមចូលរួម មហាសន្និបាតអន្តរសភាអាស៊ានលើកទី៣៩” ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី៣ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ នៅសាធារណរដ្ឋសឹង្ហបុរី នៅសាលប្រជុំគណៈកម្មការទី១ អគារ D។
អត្ថបទពាក់ព័ន្ធ