នាព្រឹកថ្ងៃសៅរ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨។ឯកឧត្តម ជឹមលាវ សមាជិកព្រឹទ្ធសភានិងជាសមាជិកគណកម្មការទី1នៃព្រឹទ្ធសភា បាន អមដំណើរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនគ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន ២៦៧១គ្រួសារ មកពី១០ភូមិ ក្នុងឃុំកោះពីរ និងឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម មី១កេះ ត្រីខ ១០កំប៉ុង ឃីត (សារុង ក្រម៉ា មុង ភួយ) ១ឃីត ក្រណាត់ស ១ដុំ និងថវិកា ចំនួន ១ម៉ឺនរៀល