នាព្រឹកថ្ងៃសុក្រ ១០រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ស.ព.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ឯកឧត្តម ខៀវ មុត ប្រធានស្តីទី គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត (គណៈកម្មការទី១) បានអនុញ្ញាតឱ្យលោក Maxme Johanet និស្សិតមកពីប្រទេសបារាំង ចូលជួបសម្តែងការគួរសម ដើម្បីសិក្សាស្វែងយល់ពីតួនាទីភារកិច្ចរបស់គណៈកម្មការទី១ព្រឹទ្ធសភា។