នាព្រឹកថ្ងៃអង្គារ ៨កើត ខែជេស្ឋ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជាអិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំពិធីអបអរសាទរទិវាកុមារអន្តរជាតិលើកទី៦៩ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ នៅបុរីកុមារមិត្តភាពបារាំង-ហុងហ្គ្រី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕