នាព្រឹកថ្ងៃសុក្រ ១២រោច ខែពិសាខ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភាឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជាអិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការដើម្បីពិនិត្យ និងពិភាក្សាស្តីពី ការងាររបស់គណៈកម្មការ ផែនការប្រតិបត្តិរបស់គណៈកម្មការប្រចាំឆ្នាំ២០១៨ និងបញ្ហាផ្សេងៗ៕