នាព្រឹកថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម អ៊ុក គង់ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងឯកឧត្តម ចាន់ ណារ៉េត សមាជិកក្រុម បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធី បើកការដ្ឋានសាងសង់អគារថ្មី នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ជូនក្រសួងសុខាភិបាល តាមរយះJICA ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។