ឯកឧត្តម អ៊ុក គង់បានអញ្ជើញជួបសំណេះសំណាលការងារជាមួយលោកជំទាវ ម៉ានីសា ជេន ឯកអគ្គរដ្ឋទូត ឥណ្ឌាប្រចាំប្រទេសកម្ពុជា
ថ្ងៃទី 8 ខែមេសា ឆ្នាំ2024
នៅព្រឹក ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម អ៊ុក គង់ លេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងជាសមាជិកគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលការងារជាមួយលោកជំទាវ ម៉ានីសា ជេន ឯកអគ្គរដ្ឋទូត ឥណ្ឌាប្រចាំប្រទេសកម្ពុជា លោក វេជ្ជបណ្ឌិត Bhoomi Kumar នាយកមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តកុមារ និងយុវវ័យ និងលោក គឹម រតនា នាយក ប្រតិបត្តិអង្គការការីតាស-កម្ពុជា នៅមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តកុមារ និងយុវវ័យ (មន្ទីរពេទ្យជ័យជំនះ)ក្រុងតាខ្មៅ ខេត្តកណ្តាល។
អត្ថបទពាក់ព័ន្ធ