នៅរសៀលថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម អ៊ុក គង់ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងឯកឧត្តម ចាន់ ណារ៉េត សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញអមដំណើរសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចុះជួបសំណេះសំណាលេជាមួយកង កម្លាំងវរ:សេនាតូចនគរបាលព្រំដែនគោក៨២៣,៣១០ វរៈសេនាតូចការពារព្រំដែនការពារព្រំដែន៥០២ ចំណុះយោធភូមិភាគ៥ និងកង កម្លាំងសឹករងស្រុកសំឡូត ច្រកទ្វាព្រំដែន៤០០ ស្ថិតនៅស្រុកសំឡូត ខេត្តបាត់ដំបង៕