នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម អ៊ុក គង់ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ជាសមាជិកគណៈកម្មការទី១ ព្រឹទ្ធសភា និងជាប្រធានក្រុមការងារស្រុកសំឡូត ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុកសំឡូត អំពីកិច្ចការពារសុវត្ថិភាព និងសមាសភាពចូលរួមពិធីសម្ពោធផ្លូវលេខ ១៥៧៧ ស្រុកសំឡូតនាពេលខាងមុខ ស្ថិតនៅសាលាស្រុកសំឡូត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។