គណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញជួបពិភាក្សាការងារជាមួយអជ្ញាធរខេត្តកំពត
ថ្ងៃទី 18 ខែតុសា ឆ្នាំ2024
នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តកំពត គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម យ៉ង់ សែម អនុប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយអជ្ញាធរខេត្តកំពត ដឹកនាំដោយ ឯកឧត្តម ចាន់ ចេស្តា អភិបាលនៃគណៈអភិបាលខេត្ត ដើម្បីស្វែងយល់អំពីការអនុវត្តសិទ្ធិមនុស្ស និងការដោះស្រាយពាក្យបណ្តឹងរបស់ថ្នាក់ក្រោមជាតិ ដោយមាន ការអញ្ជើញចូលរួមពីតំណាងក្រសួង និងមន្ទីរនានាជុំវិញខេត្ត។
អត្ថបទពាក់ព័ន្ធ