ឯកឧត្តម អ៊ុក គង់ បានអញ្ជើញជួបសំណេះសំណាលក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់ ភូមិទាំង៧ក្នុងឃុំអូរសំរិល ស្រុក សំឡូត
ថ្ងៃទី 6 ខែតុសា ឆ្នាំ2024
នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម អ៊ុក គង់ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងជា សមាជិកគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់ ភូមិទាំង៧ក្នុងឃុំអូរសំរិល ស្រុក សំឡូត អំពីសាមគ្គីភាព ឯកភាព ធ្វើការងារផ្តល់សេវាជូនប្រជាជន ដែលជាម្ចាស់ឆ្នោតឱ្យបានល្អ ។
ក្នុងឱកាសនោះ ឯកឧត្តម ក៏បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខពីសម្តេចប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំព្រឹទ្ធសភា។
ឯកឧត្តម បានស្តាប់ និងកត់ត្រានៅសំណូមពរ និងបញ្ហាប្រឈមដើម្បីពិភាក្សាដោះស្រាយ ធ្វើអន្តរាគមន៍ទៅសមត្ថកិច្ច ជំនាញដើម្បី ឆ្លើយតបតាមសភាពការណ៍ជាក់ស្តែង ស្ថិតនៅឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។
អត្ថបទពាក់ព័ន្ធ