នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម អ៊ុក គង់ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងជាសមាជិកគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញស្តាប់របាយការណ៍របស់លោក ឥន្ធ សៅឬទ្ធិ អភិបាលស្រុកសំឡូត អំពីការរៀបចំកន្លែងស្នាក់នៅ ហូបចុកសំរាប់មន្រ្តីរាជការសាលាស្រុក ដែលមានទីលំនៅ នៅឆ្ងាយ និងជីវភាពខ្វះខាត ជាពិសេសមន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីដែលមានជីវភាពខ្វះខាត សំដៅពង្រឹងរបៀបរបបការងារ និងសាមគ្គីភាពរវាងមន្រ្តី អោយមានសតិអារម្មណ៍នឹងន ដើម្បីបម្រើសេវាល្អប្រសើរជូនប្រជារាស្រ្ត ស្ថិតនៅសាលាស្រុកសំឡូត ខេត្តបាត់ដំបង។