កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម អ៊ុក គង់ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងជាសមាជិកគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំតាតោក អំពីការប្រែប្រួលក្រោយសន្និបាត ពិសេសទៅលើការរៀបចំបេក្ខជនឈរឈ្មោះបោះឆ្នោតនាពេលខាងមុខ អំពិីតម្លៃសន្តិភាព និងការអភិវឌ្ឍន៍ បំភ្លឺអត្ថន័យនៃយុត្តិធម៌នៅលើសកលលោកក្នុងសង្គមក៏ដូចជាក្នុងធម្មជាតិ ណែនាំអោយបងប្អូនខិតខំបង្កបង្កើនផល និងអប់រំកូនចៅអោយនៅឆ្ងាយពីថ្នាំញៀន អនុវត្តឱ្យបានល្អអំពិីច្បាប់ចរាចរណ៍ផ្លូវគោក បន្ទាប់មកបងប្អូនក៏បានបញ្ចេញមតិម្នាក់ម្តងៗ ស្ថិតនៅឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។